私たちはSDGsの取り組みを重視した縫製生産工場の構築を目指します
We aim to build a sewing production factory that emphasizes SDGs initiatives.
យើងមានបំណងសាងសង់រោងចក្រកាត់ដេរ ដែលសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើម SDGs។
We publish daily activities at the factory in blog.
私たちの日々の活動をブログ形式で公開しています
យើងកំពុងផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងប្រចាំថ្ងៃរបស់យើងនៅរោងចក្រក្នុងទម្រង់ប្លក់។
-
សកម្មភាពសម្អាតបន្ទប់ទឹក ជារៀងរាល់ព្រឹកនៅក្រុមហ៊ុនNissin Lotus Garment Co.,Ltd
សកម្មភាពបុគ្គលិកចូលរួមសម្អាតបន្ទប់ទឹកជារៀងរាល់ព្រឹកនៅក្រុមហ៊ុនNLG ។ អនាម័យនាំមកនៅផាកសុភាព យើងរួមគ្នាសម្អាតនិងរក្សាអនាម័យនៅក្នុងរោងចក្រ។ សកម្មភាពប្រជុំរួម បន្ទាប់ពីសម្អាតបន្ទប់ទឹករួច និងសោភ័ភាពបន្ទប់ទឹកទាំងមូល
-
NLG បានរៀបចំថ្ងៃ សម្រាប់គ្រួសារ និងបានអញ្ជើញលោក កែ ណាតនិងគ្រួសារ មកទទួលទានអាហារនៅពេលថ្ងៃ នៅថ្ងៃអាទិត្យ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២៥ មុខសួនច្បារមុខរោងចក្រNLG។
NLGបានរៀបចំកម្មវិធីថ្ងៃគ្រួសារនិងបានអញ្ជើញបុគ្គលិកដែលបានបម្រើសេវាការងារនៅក្រុមហ៊ុនNLG តាំងពីរោងចក្រចាប់ផ្ដើមបើកដំណើរ រហូតមកដល់ពេលបច្ចុប្បន្នមកទទួលទានអាហារថ្ងៃត្រង់នៅសួនច្បារមុខអាគាររោងចក្ររបស់យើង។ យើងបានរៀបចំអាហារថ្ងៃដែលបានចំអិនដោយបុគ្គលិកស្នាក់នៅអាគាររបស់NLG។ ចំពោះកម្មវិធីប្រព្រឹត្តិទៅដោយរលូននិងមានភាពសប្បាយរីករាយ ដោយទីតាំងទទួលទានអាហារជាប់និងមាត់ស្រះនិងមានដើមឈើជុំនិងខ្យល់ត្រជាក់ ដែលបកមកប៉ះនិងរាងកាយ ថែមទាំងមានសួនផ្កាព័ន្ធជុំវិញស្រះទឹក គួរជាទៅគយគន់ផងដែរ។🌳🌳🌳🪴🌺🌸
-
វិញ្ញបនបត្រប្រើប្រាស់សំណង់(Certificate of Occupancy)
បន្ទាប់ពីNLG បានដាក់ពាក្យស្នើសុំការប្រើប្រាស់សំណង់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៥ យើង(NLG)បានទទួលវិញ្ញបនបត្រប្រើប្រាស់សំណង់ហើយ។







